​​
​ឃាត់ខ្លួនមនុស្សប្រុសស្រី២១នាក់ ដកហូតថ្នាំញៀន២១ កញ្ចប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២
ដោយ - Wed,18 September 2019 (Time 05:03 PM)

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩កម្លាំងចម្រុះ របស់គណៈបញ្ជាការ​ឯកភាពសាលាខណ្ឌមាន ជ័យ ក្នុងនោះរួមមាន អាជ្ញាធរ នគរ បាល និងកម្លាំងកងរាជអាវុធហត្ថ ចុះធ្វើរដ្ឋបាល នៅចំណុចតំបន់មិនរៀប រយ ម្តុំទីលានចាក់សំរាម ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ក្នុងប្រតិបត្តិការនៃការចុះធ្វើរដ្ឋបាលនាពេលនេះ មានការដឹកនាំដោយលោក ឌីរត្ន័ ខេមរុណ អភិបាលរងខណ្ឌមាន ជ័យ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ , លោកវរសេនីយ៍ត្រី ណុល សុធាមេបញ្ជាការ រងកងរាជអាវុធហត្ថខណ្ឌមានជ័យ , លោកវរសេនីយ៍ត្រី ឡាក់ ស៊ីដេត មេបញ្ជាការរងអាវុធហត្ថខណ្ឌមាន ជ័យ, លោកអធិការរងខណ្ឌមានជ័យ លោក ណេង សាមឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ និងកម្លាំងនគរបាលច្រើនរូបទៀត ។

ក្នុងការចុះធ្វើរដ្ឋបាលនៅចំណុចសំណង់មិនរៀបរយ ខាងលើ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២៥នាក់ ស្រីចំនួន៦នាក់ ប្រុសចំនួន១៩នាក់ ដកហូរបានថ្នាំញៀនចំនួន២១កញ្ចប់ ក្នុងនោះមាន ២កញ្ចប់ធំល្មម ។

ក្រោយការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅប៉ុស្តិ៍ស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ មានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 790 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6675 នាក់
សរុបទាំងអស់​ 296657 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ