​​
​កូនប្រុសបង្កើត (សតិមិនគ្រប់) បានយកកាំបិតខ្វែវ កាប់ឪពុកបង្កើត ដាច់ក ស្លាប់ភ្លាមៗ
ដោយ - Wed,25 September 2019 (Time 08:53 PM)

ខេត្តសៀមរាប: ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៦និង០០នាទី
រហូតដល់ម៉ោង១៨:០០ថ្ងៃទី២៥ ខែកញា ឆ្នាំ២០១៩ ទើបឃាត់ខ្លួនជនដៃដល់បាន ក្នុងករណីឃាតកម្ម បង្កឡើងដោយ ជនសង្ស័យ ជាកូនប្រុសបង្កើត (សតិមិនគ្រប់) បានយកកាំបិតខ្វែវ កាប់ឪពុកបង្កើត ដាច់ក ស្លាប់ភ្លាមៗ នៅចំណុចភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
មាន១ បទល្មើសជាក់ស្តែងៈ១ករណី
បទល្មើសឃាតកម្ម។

តាមប្រភពពីលោក ភឹង ចិន្តារ៉េត ផ្នែកព្រហ្មកំរិតធ្ងន់ បសមអោយដឹងថា ពិតជាបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សាន គង់ ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប
អង្គហេតុ. ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង១៥:៣០នាទី ជនសង្ស័យឈ្មោះ សាន គង់ បានយកកាំបិតខ្វែវដងឈើកាប់ទៅលើឪពុកបង្កើតឈ្មោះរៀល វឿង ភេទប្រុស អាយុ៦៦ឆ្នាំ នៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ មុខរបរ កសិករ បណ្តាលអោយដាច់ក ស្លាប់តែម្តងនៅនិងកន្លែង។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងចុះ ទៅភ្លាម ធ្វើការហ៊ុំពទ្ធ័ចាប់ និងឃាត់ ជនសង្ស័យភ្លាម ព្រមជាមួយនេះប្រពន្ធជនរងគ្រោះ ត្រូវជាម្តាយបានបំភ្លឺថាកូនគាត់ (វាវិកលចរិក) ប៉ុន្តែគ្មានឯកសារបញ្ជាក់នោះទេ យើងកំពុងកសាងសំណុំរឿងចាត់ការតាមនិតីវិធី។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1395 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7858 នាក់
សរុបទាំងអស់​ 343128 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ