​​
​ក្មួយម្ចាស់ទីតាំងល្បែងសុីសង ភ្នាល់ប្រដាល់ តាមទូរទស្សន៍ដុះស្លែ សង្ស័យជាជនជាតិវៀតណាម ទូរស័ព្ទគំរាម ព្រមប្រមាថអ្នកកាសែត
ដោយ - Sat,07 September 2019 (Time 07:07 AM)

ភ្នំពេញ៖ក្មួយស្រី ម្ចាស់ទីតាំងល្បែង សុីសង ភ្នាល់ប្រដាល់ តាមទូរទស្សន៍ដុះស្លែ សង្ស័យជាជនជាតិវៀតណាម បានទូរស័ព្ទមកគំរាមអ្នកសារព័ត៌មាន ព្រមប្រមាថកាតទាន អ្នកកាសែតទៀតផង ។

ទីតាំងខាងលេីនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រៀងរាល់ ចុងសប្តាហ៍ តែងស្រែកហូរ កញ្រៀវអូរអរ យ៉ាងអាណាធិបតេយ្យ ចំណែកសមត្ថកិច្ចមូលដ្ឋានហាក់ដូចជាគ្មានអេីពេីចំពោះទីតាំងខាងលេីនេះ សូម្បីតែបន្តិច។

មហាជនដាក់ការសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធ អាចទទួលបានការសែនព្រេនពីទីតាំងខាងលេីនេះ ទេីបបានជាគ្មានចំណាត់ការចុះបង្រ្កាបទីតាំងល្បែងខាងលេីនេះសោះ ដោយបណ្តែតបណ្តោយអោយទីតាំងនេះប្រព្រឹត្តទៅយ៉ាងរលូនរាប់ឆ្នាំមកហើយ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ជុំវិញទីតាំងខាងលេីនេះ បានប្រាប់អ្នកយកព័ត៌មានយើងថា ទីតាំងល្បែងសុីសងខាងលេីនេះ បានបេីកលេងជារៀងរាល់ ថ្ងៃសៅរ៍ អាទិត្យ ចុងសប្តាហ៍ ដែលមានការភ្នាល់ ចាក់ប្រដាល់ សុីសងលុយកាក់រាប់រយដុល្លា និងស្រែកហូរកញ្រ្ចៀវអូរអររំខានគេឯង យ៉ាងអាណាធិបតេយ្យ។

បើតាមសម្តីក្មួយស្រីម្ចាស់ទីតាំងនេះ បានបញ្ជាក់ថា ទីតាំងខាងលេីនេះ បេីកលេងយ៉ាងដុះស្លែរតែម្ដង ប្រមាណជា10ឆ្នាំមកហេីយ មិនដែលឃេីញ មន្រ្តីអាជ្ញាធររូបណាអេីពេីនឹងទីតាំងល្បែងនេះឡេីយ។

ទីតាំងល្បែងស៊ីសងចាក់ភ្នាល់ប្រដាល់នេះ ហាក់បីដូចជាផ្គើនទៅនឹងអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវលុបបំបាត់ទីតាំង ល្បែងស៊ីសង ចាក់ភ្នាល់លុយកាក់ ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ដើម្បីរួមចំណែកកាត់បន្ថយបទល្មើសក្នុងមូលដ្ឋានអោយមានប្រសិទ្ធិភាព។

ពលរដ្ឋសំណូមពរ ដល់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការរាជធានីភ្នំពេញ សូមជួយបង្ក្រាបទីតាំងល្បែងចាក់ភ្នាល់ប្រដាល់តាមទូរទស្សន៍ ទីតាំងខាងលើនេះផង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយឲ្យបាននូវបទល្មើសផ្សេងៗនៅក្នុងសង្គម៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1352 នាក់
ម្សិលមិញ ​ 1495 នាក់
សប្តាហ៍នេះ​ 8710 នាក់
សរុបទាំងអស់​ 259537 នាក់

ឃាត់ខ្លួនមនុស្សប្រុសស្រី២១នាក់ ដកហូតថ្នាំញៀន២១ កញ្ចប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២

បើកអាជីវកម្មមាស្សា តែភាពពិតប្រព្រិត្តបទល្មើសលួចលុយភ្ញៀវទេសចរណ៍ បរទេសជនជាតិអាហ្គានិស្ថាន តើតម្លៃជាតិនៅកន្លែងណា បើលោកព្រះរាជអាជ្ញារងឈ្មោះ ចែ សុង និងលោកចៅក្រមឯក ប៉ូលីហ្វីល  ដោះលែងអោយនៅក្រៅឃុំ

ប្រជាពលរដ្ឋនៅក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កំពុងតែរិ:គន់អជ្ញាធរឃុំស្រុកយ៉ាងចាស់ដៃតែម្តង

(រថយន្តបុករះម៉ូតូ៣គ្រឿងស្លាប់១នាក់រងរបួសធ្ងន់ ២នាក់ស្រាល១នាក់នៅក្រុងស្វាយរៀង)

ស្ត្រីម្នាក់លើកដៃសំពះសូមអំពាវនាវដល់សម្ដេចទៀ បាញ់ ជួយរកយុត្តិធម៌រឿងលោកវរៈសេនីយ៍ត្រីវនសា វាន ជំនួយការភស្ថុភាវរៈសេនាតូចការពារព្រំដែនលេខ៤០៣លួងលោមឆបោកប្រើហឹង្សានិងបង្ខំរួមភេទមកលើរូបគាត់