​​
​ជួញដូរ និងសំរួលទីតាំងអោយប្រើប្រាស់ គ្រឿងញៀន ក្នុងផ្ទះសំណាក់ យីហោ ឡេស៊ីហ្វីស
ដោយ - Sat,07 September 2019 (Time 01:03 PM)

ភ្នំពេញ៖នៅថ្ងៃទី០៦ ខែកញ្ញា
ឆ្នាំ២០១៩ វេលាម៉ោង១៦ និង ៣០នាទី ដោយអនុវត្តន៍តាមបទបញ្ជា លោកសុខ ពេញវុធ អភិបាល នៃគណះអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរនិងសំរួលទីតាំងអោយប្រើប្រាប់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងទីតាំង ផ្ទះសំណាក់ យីហោ ឡេស៊ីហ្វ ផ្លូវ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់(ស្រី០៣នាក់)រួមមាន៖
១/ឈ្មោះ ផៃ គន្ធី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្ទះសំណាក់ ។
២/ឈ្មោះ ឈួន ថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់បន្ទប់លេខ០០៣ មុខរបរមិនពិតប្រាដ (ជួញដូរ )។
៣/ឈ្មោះ ម៉ាក់ សូវត្ថិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើមុខរបរអ្នកមើលការខុសត្រូវ។
៤/ឈ្នោះ រ៉ា ស៊ុមឆាយឆាញស៊ុំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់ទីតាំងខាងលើ មុខរបរសន្តិសុខ។
៥/ឈ្មោះ ឡេន មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការនៅផ្ទះសំណាក់ គីមសួរ (ប្រើប្រាស់)។
៦/ឈ្មោះ ទុំ សុភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់)។
៧/ឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុចរបរបគ្មាន (ប្រើប្រាស់)។
៨/ឈ្មោះ ទុន ចរិយា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន (ប្រើប្រាស់)។
+វត្ថុតាងចាប់យករួមមាន៖
១/ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៤កញ្ចប់។
២/កាំភ្លើងខ្លី មួយដើមមិនស្គាល់ម៉ាក។
៣/ដាវកែច្នែនិងកាំចំនួន០៣ដើម។
៤/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ។
៥/ឧបករណ៍ប្រើប្រាស់មួយចំនួន។
-ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1342 នាក់
ម្សិលមិញ ​ 1495 នាក់
សប្តាហ៍នេះ​ 8700 នាក់
សរុបទាំងអស់​ 259527 នាក់

ឃាត់ខ្លួនមនុស្សប្រុសស្រី២១នាក់ ដកហូតថ្នាំញៀន២១ កញ្ចប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២

បើកអាជីវកម្មមាស្សា តែភាពពិតប្រព្រិត្តបទល្មើសលួចលុយភ្ញៀវទេសចរណ៍ បរទេសជនជាតិអាហ្គានិស្ថាន តើតម្លៃជាតិនៅកន្លែងណា បើលោកព្រះរាជអាជ្ញារងឈ្មោះ ចែ សុង និងលោកចៅក្រមឯក ប៉ូលីហ្វីល  ដោះលែងអោយនៅក្រៅឃុំ

ប្រជាពលរដ្ឋនៅក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កំពុងតែរិ:គន់អជ្ញាធរឃុំស្រុកយ៉ាងចាស់ដៃតែម្តង

(រថយន្តបុករះម៉ូតូ៣គ្រឿងស្លាប់១នាក់រងរបួសធ្ងន់ ២នាក់ស្រាល១នាក់នៅក្រុងស្វាយរៀង)

ស្ត្រីម្នាក់លើកដៃសំពះសូមអំពាវនាវដល់សម្ដេចទៀ បាញ់ ជួយរកយុត្តិធម៌រឿងលោកវរៈសេនីយ៍ត្រីវនសា វាន ជំនួយការភស្ថុភាវរៈសេនាតូចការពារព្រំដែនលេខ៤០៣លួងលោមឆបោកប្រើហឹង្សានិងបង្ខំរួមភេទមកលើរូបគាត់