​​
​ប្រុសណាមិនឈឺ រៀបការមិនទាន់បានប៉ុន្មានខែផង តាមទាន់ប្រពន្ធលួចមានសាហាវ កំពុងសោយសុខបន្ទប់ជួលទាំងពីរនាក់ បានត្រឹមឈឺចាប់ ទាមទារថ្លៃទឹកដោះវិញ
ដោយ - Fri,06 September 2019 (Time 06:41 PM)

ភ្នំពេញ: ស្ត្រី​ម្នាក់​មាន​ប្ដី​ទៅ​ហើយ ខណៈ​ប្ដី​ទៅ​ស្រុក​បែរជា​នាំ​ប្រុស សេ្ន​ហ៍​ចូល​ដេក​សោយសុខ​ដល់​ក្នុង​បន្ទប់​ជួល លុះ​ឪពុកមា​ខាង​ប្រពន្ធ ទូរស័ព្ទ​ប្រាប់​ប្ដី ទើប​តាម​ទាន់​ប្តឹង​សមត្ថកិច្ច​ឃាត់​យក មក​សួរនាំ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៧ និង​៣០​នាទី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្ទះ​ជួល ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
បុរស​ជា​ប្ដី មានឈ្មោះ អន សឿ​ន អាយុ​២០​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣​ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ តែ​បាន​ត្រលប់​ទៅ​ស្រុក​មួយ​រយៈ នៅ​ខេត្តស្វាយរៀង។ ចំណែក​ស្ដ្រី​ជា​ប្រពន្ធ មានឈ្មោះ ទិ​ត សុ​ផាត អាយុ​២១​ឆ្នាំ មុខរបរ​ជា​កម្មករ រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​មុខ​ដា ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ ចំណែក​ប្រុស​កំពូល​ស្នេហ៍ ជា​សហាយ​នោះ មានឈ្មោះ ស៊ង វ៉ា​ន់​ឆៃ អាយុ​២២​ឆ្នាំ មុ​របរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​ស្ត្រី​ផិត​ប្ដី​ខាងលើ ស្រុក​កំណើត​មិន​ត្រូវ​បាន​ស្គាល់ ។
តាម​ប្រភព​ពី​ប្ដី បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ​ទាំង​២​នាក់​ខាងលើ មិន​បាន​រស់នៅ​បន្ទប់​ជួល​ជាមួយ​នោះ​ទេ ដោយ​ខ្លួន​ទៅ​នៅ​ស្រុក​មួយ​រយៈ ស្រាប់តែ​ទទួល​ដំណឹង​ពី​
ឪពុកមា​ខាង​ប្រពន្ធ​ប្រាប់​ថា ប្រពន្ធ​ខ្លួន​កំពុង​លួច​មាន​សាហា​យ​ហើយ និង​នាំ​យក​មក​នៅ​ក្នុង​បន្ទប់​ជួល​ថ្មី​ជាមួយ​គ្នា​ថែម​ទៀត ។
ឮ​ដូច្នោះ​បុរស​ជា​ប្ដី​ក៏​ប្រញាប់​ប្រ​ញ៉ា​ល ម​ក​ពី​ស្រុក​ឡើង​មក​ភ្នំពេញ ដើម្បី​មក​បន្ទប់​ជួល​មើល​ប្រពន្ធ​របស់​ខ្លួន ពិតជា​អ៊ីចឹង​មែន​អត់ ? ។ បុរស​ជា​ប្តី​ប្រាប់​បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​៥ កញ្ញា​នេះ មុន​ពេល​កើតហេតុ រូប​គាត់​បាន​មក​ពី​ស្រុក​កំណើត ដើម្បី​តាមដាន​ប្រពន្ធ​ក៏​ឃើញ​ប្រពន្ធ​នាំ​សហាយ​ចូល​ក្នុង​បន្ទប់​ជួល​នោះ​ពិតប្រាកដ​មែន រូប​គាត់​ក៏​យក​កូនសោ ទៅ​ចាក់​ពី​ខាងក្រៅ​បន្ទប់ ហើយ​បាន​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ភ្លាម​ៗ​ផង​ដែរ ដើម្បី​ជួយ​អន្ត រាគមន៍ ឃាត់​ស្ត្រី​ជា​ប្រពន្ធ និង​ប្រុស​ស្នេហ៍​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។ បុរស​ជា​ប្តី បាន​និយាយ​រៀបរាប់​ប្រាប់​ថា គាត់​បាន​ចូល​ស្តីដណ្តឹង​នារី​ជា​ប្រពន្ធ តាម​ប្រពៃណី​រៀប​ការ​ពេញ​ច្បាប់ ដោយ​មាន​ចាស់ទុំ សម​ផ្គុំ​គ្នា តាំងពី​ខែកុម្ភៈ ឆ្នាំ ២០១៩ មក​ម្ល៉េះ ហើយ​បង្គាប់​ថ្លៃ​បណ្ដា​ការ​ចំនួន​១​ពាន់​៥​រយ​ដុល្លារ ។
ខណៈ​ពេល​សមត្ថកិច្ច​សាកសួរ​ស្ត្រី ជា​ប្រពន្ធ​នាង​បាន​សារភាព​ថា ខ្លួន​មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​សហាយ​អស់​រយៈពេល​១​ខែ​មក​ហើយ តែមិន​ទាន់​បាន​ស៊ីជំរៅ​នៅឡើយ ចំណែកឯ​បុរស​ជា​ប្រុស​ស្នេហ៍​បាន​សារភាព​ដូច​នារី​ជា​ប្រពន្ធ​ដែរ​ថា រូបគេ​ទើបតែ​ទាក់ទង​គ្នា​ទេ គឺ​រូបគេ​តែ​មក​ចូល​បន្ទប់​ជួល​នេះ​បាន​ម្តង​តែ​ប៉ុណ្ណោះ ។
ក្រោយ​ពេល​កើតហេតុ បុរស​ជា​ប្តី​មិន​ប្តឹងផ្តល់​ទៅ​លើ​ប្រពន្ធ​នោះ​ទេ គ្រាន់តែ​អោយ​សមត្ថកិច្ច​ធ្វើការ​អប់រំ​នាង និង​បុរស​សំណព្វចិត្តតែប៉ុណ្ណោះ នឹង​អោយ​ស្ត្រី​ជា​ប្រពន្ធ​របស់​ខ្លួន​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​ផ្តិត​មេដាយ​លែង លះ​គ្នា​តាម​ផ្លូវច្បាប់ ដោយ​ទុក​ឲ្យ​រូប​នាង និង​ប្រុស​សាហា​យ បន្ត​សោយសុខ​បន្ត​ទៀត រូបគេ​សុំ​ដកខ្លួន​ចេញ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1334 នាក់
ម្សិលមិញ ​ 1495 នាក់
សប្តាហ៍នេះ​ 8692 នាក់
សរុបទាំងអស់​ 259519 នាក់

ឃាត់ខ្លួនមនុស្សប្រុសស្រី២១នាក់ ដកហូតថ្នាំញៀន២១ កញ្ចប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២

បើកអាជីវកម្មមាស្សា តែភាពពិតប្រព្រិត្តបទល្មើសលួចលុយភ្ញៀវទេសចរណ៍ បរទេសជនជាតិអាហ្គានិស្ថាន តើតម្លៃជាតិនៅកន្លែងណា បើលោកព្រះរាជអាជ្ញារងឈ្មោះ ចែ សុង និងលោកចៅក្រមឯក ប៉ូលីហ្វីល  ដោះលែងអោយនៅក្រៅឃុំ

ប្រជាពលរដ្ឋនៅក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កំពុងតែរិ:គន់អជ្ញាធរឃុំស្រុកយ៉ាងចាស់ដៃតែម្តង

(រថយន្តបុករះម៉ូតូ៣គ្រឿងស្លាប់១នាក់រងរបួសធ្ងន់ ២នាក់ស្រាល១នាក់នៅក្រុងស្វាយរៀង)

ស្ត្រីម្នាក់លើកដៃសំពះសូមអំពាវនាវដល់សម្ដេចទៀ បាញ់ ជួយរកយុត្តិធម៌រឿងលោកវរៈសេនីយ៍ត្រីវនសា វាន ជំនួយការភស្ថុភាវរៈសេនាតូចការពារព្រំដែនលេខ៤០៣លួងលោមឆបោកប្រើហឹង្សានិងបង្ខំរួមភេទមកលើរូបគាត់