​​
​ទំនាស់ដីធ្លី !! !! បង្កអោយមានឃាតកម្មបាញ់សម្លាប់ប្តីប្រពន្ធ ស្លាប់យ៉ាងអាណោចអាធម៌
ដោយ - Sun,08 September 2019 (Time 02:48 PM)

ខេត្តរតនគិរី៖ ក្មេងតូចៗ មិនទាន់ដឹងក្ដី ប្រុសស្រី ៣នាក់ ត្រូវបានកំព្រា បន្ទាប់ពីឪពុកម្ដាយ បានស្លាប់ក្នុងការបាញ់ប្រហារ ដោយខ្មាន់កាំភ្លើង ដ៏កំណាចឃោឃៅ ។
នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ សាកសពប្ដីប្រពន្ធ ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលអធិការស្រុកកូនមុំ ដឹកយកមកតំកល់ នៅវត្តន៍អូរភ្លង ស្រុកកូនមុំ ខេត្តរតនគិរី ក្រោយពីកើតហេតុការណ៍ បាញ់ប្រហារ ដោយខ្មាន់កាំភ្លើង២នាក់ ប្ដីប្រពន្ធ កាលពីវេលាម៉ោង៧.៣០នាទី យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅណុចអូរគគី ស្ថិតក្នុងភូមិវាលវិល ឃុំត្រយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
សពជនរងគ្រោះមានឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ៣៧ឆ្នាំ ជាប្ដី សពប្រពន្ធមានឈ្មោះ អុល អាយុ៣៣ឆ្នាំ សពអ្នកទាំង២នាក់ ជាជនជាតិខ្មែរ ទើបមកពីខេត្តកំពង់ធំ ធ្វើចំការ នៅចំណុចខាង លើបាន៩ខែ មានកូនតូចៗ ៣នាក់ កូនប្រុសច្បងអាយុ ៧ឆ្នាំ កូនទី២ស្រី អាយុ៥ឆ្នាំ និងប្អូនទី៣ស្រី អាយុ៤ឆ្នាំ។
លោក រស់ វណ្ណា មេបញ្ជាការអាវុធហត្ថ ស្រុកកូនមុំ បានឲ្យដឹងថា បើតាមការឲ្យដឹងពីអ្នកជិតខាង ក្រុមគ្រួសារទាំងពីរ មានទំនាស់ ទាស់ទែងគ្នា ជាច្រើនលើក ច្រើនសាមកហើយ ដោយសារឿងដី ដែលជនដៃដល់បានឲ្យទៅជនរង្គ្រោះ ក្រោយមកក្រុមគ្រួសារអ្នកទាំងពីរ ក៏មានទំនាស់និងគ្នា ហើយជនដៃដល់ទាមទារយកដីមកវិញ តែខាងជនរងគ្រោះមិនព្រមឲ្យ។ ក្រុមគ្រួសារទាំងពីរនេះ តែងតែឈ្លោះប្រកែកគ្នាជារើយៗ ដល់ថ្ងៃកើតហេតុ ជនរងគ្រោះ រួមទាំងអ្នកជិតខាង បានចាក់ធុងបាស ផឹកស្រា មានគ្នា ៥ទៅ ៦នាក់ តាំងពីប្រមាណជាម៉ោងជាង៣ រសៀល រហូតដល់ម៉ោង៧យប់ ទើបឈប់។ ហើយគ្រាដែល ញាតិមិត្តវិលត្រឡប់ទៅផ្ទះវិញនោះ ជនដៃដល់ក៏បានមកស្ទាក់តាមផ្លូវ រករឿងឈ្លោះប្រកែកគ្នា រឿងចាក់ធុងបាស់ ជនរងគ្រោះឮដូច្នោះ ក៏បានចេញពីផ្ទះ ទាំងពីរនាក់ប្ដីប្រពន្ធ ទៅសួរនាំ ក៏ប៉ុន្តែ ខ្មាន់កាំភ្លើងទាំងពីរនាក់ប្ដីប្រពន្ធ បានបាញ់ប្រហារ ទៅលើប្ដីប្រពន្ធជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។ លោកមេបញ្ជាការ អាវុធស្រុកកូនមុំ បានបញ្ជាក់ទៀតថា ខ្មាន់កាំភ្លើងបាញ់ប្រហារជាប្រពន្ធ ត្រូវសមត្ថកិច្ចស្រុកកោះញែក ខេត្តមណ្ឌលគីរី ចាប់ខ្លួនបានហើយ នៅឡើយតែប្ដី សមត្ថកិច្ចកំពង់រុករក។
បច្ចុប្បន្ន សពជនរងគ្រោះ ទាំងពីរនាក់ប្ដីប្រពន្ធ សមត្ថកិច្ចស្រុកកូនមុំ ខេត្តរតនគីរី បានយកមកតំកល់ទុក នៅវត្តអូរភ្លង ស្រុកកូនមុំ ខេត្តរតនគិរី ដើម្បីរង់ចាំ សាច់ញាតិយកទៅធ្វើបុណ្យ នៅខេត្តកំពង់ធំ។
គួរបញ្ជាក់ថា ចំណុចកើតហេតុ នៅតំបន់ដាច់ស្រយាលពីទីរួមស្រុកកោះ ញែក ហើយមិនទាន់មានផ្លូវតភ្ជាប់ផងនោះ ទើប អ្នកជិតខាងទំនាក់ទំនង មកសមត្ថកិច្ចបញ្ជូនសពមកស្រុកកូនមុំ ខេត្តរតនគិរី បើទោះជាមានផ្លូវឆ្ងាយបន្តិចមែន តែមានផ្លូវងាយស្រួល អាចបើកបររថយន្តបាន កាត់តាមក្រុមហ៊ុនដូងប្រេង ដែលមានផ្លូវ តភ្ជាប់ ជិតដល់ចំណុចកើតហេតុ មកស្រុកកូនមុំ៕ ដោយ ភួង ផុន

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1346 នាក់
ម្សិលមិញ ​ 1495 នាក់
សប្តាហ៍នេះ​ 8704 នាក់
សរុបទាំងអស់​ 259531 នាក់

ឃាត់ខ្លួនមនុស្សប្រុសស្រី២១នាក់ ដកហូតថ្នាំញៀន២១ កញ្ចប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២

បើកអាជីវកម្មមាស្សា តែភាពពិតប្រព្រិត្តបទល្មើសលួចលុយភ្ញៀវទេសចរណ៍ បរទេសជនជាតិអាហ្គានិស្ថាន តើតម្លៃជាតិនៅកន្លែងណា បើលោកព្រះរាជអាជ្ញារងឈ្មោះ ចែ សុង និងលោកចៅក្រមឯក ប៉ូលីហ្វីល  ដោះលែងអោយនៅក្រៅឃុំ

ប្រជាពលរដ្ឋនៅក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កំពុងតែរិ:គន់អជ្ញាធរឃុំស្រុកយ៉ាងចាស់ដៃតែម្តង

(រថយន្តបុករះម៉ូតូ៣គ្រឿងស្លាប់១នាក់រងរបួសធ្ងន់ ២នាក់ស្រាល១នាក់នៅក្រុងស្វាយរៀង)

ស្ត្រីម្នាក់លើកដៃសំពះសូមអំពាវនាវដល់សម្ដេចទៀ បាញ់ ជួយរកយុត្តិធម៌រឿងលោកវរៈសេនីយ៍ត្រីវនសា វាន ជំនួយការភស្ថុភាវរៈសេនាតូចការពារព្រំដែនលេខ៤០៣លួងលោមឆបោកប្រើហឹង្សានិងបង្ខំរួមភេទមកលើរូបគាត់