​​
​ឪពុកមា ចិត្តខ្មៅយកដំបងវាយក្មួយស្រី បណ្តាលអោយស្លាប់ ក្នុងអង្រឹង
ដោយ - Sun,08 September 2019 (Time 04:25 PM)

ខេត្តសៀមរាប: ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយបានកើតឡើងដោយសារតែឪពុកមា បានយកដំបងវាយសម្លាប់ក្មួយស្រី ដែលកំពង់ដេកក្នុងអង្រឹង បណ្តាលអោយស្លាប់។
សមត្ថកិច្ចស្រុកសូទ្រនិគមបានអោយដឹងថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ឋិតនៅចំណុចភូមិដំដែកលើ ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប។
ក្នុងករណីឃាតកម្មនេះកើតឡើយដោយឪពុកមាបង្កើតឈ្មោះរុន រ៉ូន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅនៅភូមិឃុំកើតហេតុខាងលើ (នៅផ្ទះជាមួយជនរងគ្រោះ) សមត្ថកិច្ចបានបន្តទៀតថា ជនដៃដល់បានវាយទៅលើជនរងគ្រោះ ដែលកំពង់ដេកលើអង្រឹង ចំនួន១ដំបង បណ្តាលអោយស្លាប់ពេលយកទៅកាន់មន្ទីពេទ្យ។
ជនរងគ្រោះឈ្មោះលឹម រ៉ានី ភេទស្រី អាយុ៣៨ឆ្នាំ (ត្រូវជាក្មយយបង្កើត និងជនដៃដល់) មានទីលំនៅភូមិឃុំកើតហេតុ ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថាចំពោះមូលហេតុពុំមានបញ្ហាអ្វីនិងគ្នាទេ ប៉ុន្តែជនដៃដល់ មានសតិមិនប្រក្រតី (មានជម្ងឺប្រសៃប្រសាត) ជនសង្ស័យខាងលើ ត្រូវបាននគរបាលស្រុកធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងតាមនីតិវិធី។