​​
​រឿងឃាតកម្ម បាញ់សម្លាប់ប្តីប្រពន្ធនៅតំបន់ព្រៃខៀវ ស្រុកកោះញែក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
ដោយ - Mon,09 September 2019 (Time 01:00 PM)

ខេត្តមណ្ឌលគិរី៖ ស្ត្រីម្នាក់សង្ស័យជាឃាតករសម្លាប់ប្ដីប្រពន្ធស្លាប់ទាំងពីរនាក់នាយប់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៩ ត្រូវបានកម្លាំងនគរបាលអធិការស្រុកកោះញែកចាប់ខ្លួនបានហើយ។

បើតាមសមត្ថិច្ចថា ក្រោយពីមានរឿងឃាតកម្មនៅក្នុងតំបន់ព្រៃខៀវ ត្រងចំណុច​ថ្មដារ​ ស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនស្ត្រីម្នាក់សង្ស័យជាឃាតករនៅវេលាម៉ោង១០នឹង០០នាទីព្រឹកថ្ងៃទី០៨ខែកញ្ញានេះនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក។

គួរំលឹកដែរថា ដោយសាររឿងទំនាស់ដីធ្លីស្ត្រីម្នាក់បានក្លាយជាឃាតកបាញ់សម្លាប់ប្តីប្រពន្ធស្លាប់ទាំងពីរនាក់ ហេតុការណ៍នេះគឺបានកើតឡើងចំណុចព្រៃខៀវ ក្នុងភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៩។

ជនរងគ្រោះជាប្តីឈ្មោះ រ៉ា ហៅម៉ៅ ភេទប្រុសអាយុ៣៧ឆ្នាំមុខរបកសិករស្នាក់នៅបណ្ដោះអាសន្ន​ភូមិ​ឃុំ​កើតហេតុ​ ត្រូវជនសង្ស័យបាញ់ចំនួន១គ្រាប់ត្រូវចំ​ក្រោម​ដោះ​ខាងឆ្វេង​ធ្លាយ​ចេញមក​ក្រោម​ក្លៀក​ខាងស្ដាំ​បណ្ដាលឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង ។

ទី២​ឈ្មោះ​ អាន អុល ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកសិករត្រូវជាប្រពន្ធ ជនសង្ស័យបាមបាញ់ចំនួន២គ្រាប់គ្រាប់ទី១ត្រូវចំចូលពីលើចង្កេះឆ្វេងផ្នែកខាងក្រោយ​ចេញមក​ក្រោម​ដោះ​ក្បែ​ចុងដង្ហើម​ផ្នែក​ខាងឆ្វេង​។​គ្រាប់​ទី​២ត្រូវចំគល់ដោះខាងឆ្វេងផ្នែកខាងក្រោមចេញមក​ខាងលើ​ចុង​ដោះ​ខាងឆ្វេង​បណ្ដាលឱ្យ​ស្លាប់​នៅតាម​ផ្លូវ​ពេល​ដឹក​យកមក​មន្ទីរពេទ្យ ។

បច្ចុប្បន្ននេះ កម្លាំងអធិការនគរបាលស្រុកកោះញែកកំពុងកសាងសុំរឿង និងបញ្ជូនខ្លួនស្រ្តីសង្ស័យជាឃាតករមកស្នងការខេត្តមណ្ឌលគិរីចាត់ការបន្ត៕ដោយ៖រមនា

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1389 នាក់
ម្សិលមិញ ​ 1495 នាក់
សប្តាហ៍នេះ​ 8747 នាក់
សរុបទាំងអស់​ 259574 នាក់

ឃាត់ខ្លួនមនុស្សប្រុសស្រី២១នាក់ ដកហូតថ្នាំញៀន២១ កញ្ចប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២

បើកអាជីវកម្មមាស្សា តែភាពពិតប្រព្រិត្តបទល្មើសលួចលុយភ្ញៀវទេសចរណ៍ បរទេសជនជាតិអាហ្គានិស្ថាន តើតម្លៃជាតិនៅកន្លែងណា បើលោកព្រះរាជអាជ្ញារងឈ្មោះ ចែ សុង និងលោកចៅក្រមឯក ប៉ូលីហ្វីល  ដោះលែងអោយនៅក្រៅឃុំ

ប្រជាពលរដ្ឋនៅក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កំពុងតែរិ:គន់អជ្ញាធរឃុំស្រុកយ៉ាងចាស់ដៃតែម្តង

(រថយន្តបុករះម៉ូតូ៣គ្រឿងស្លាប់១នាក់រងរបួសធ្ងន់ ២នាក់ស្រាល១នាក់នៅក្រុងស្វាយរៀង)

ស្ត្រីម្នាក់លើកដៃសំពះសូមអំពាវនាវដល់សម្ដេចទៀ បាញ់ ជួយរកយុត្តិធម៌រឿងលោកវរៈសេនីយ៍ត្រីវនសា វាន ជំនួយការភស្ថុភាវរៈសេនាតូចការពារព្រំដែនលេខ៤០៣លួងលោមឆបោកប្រើហឹង្សានិងបង្ខំរួមភេទមកលើរូបគាត់