​​
​គេសង្ស័យថា លោក សំ ឬទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកទឹកផុសដោះលែងមនុស្សម្នាក់ក្នុងចំណោម៤នាក់ជាថ្នូរនិងលាភសក្ការះ
ដោយ - Mon,09 September 2019 (Time 01:05 PM)

ខេត្តកំពង់ឆ្នាំង÷ជនសង្ស័យទាំង ៣ នាក់ក្នុងចំណោម៤ នាក់ពាក់ព័ន្ធនិងស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីគំរបព្រៃឈើឆ្នាំ២០០២ នៅក្នុងស្រុកទឹកផុស ត្រូវបានវាយខ្នោះបញ្ជូនទៅដាក់ពន្ធនាគារហើយនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០១៩នេះខណៈពេលដែលលោក សំ ឬទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកទឹកផុសបណ្ដោយឲ្យថៅកែត្រាក់ទ័រម្នាក់រត់រួចដោយងាយៗដោយមិនបានវាយខ្នោះ ធ្វើឲ្យសមត្ថកិច្ចជំនាញដែល ខំចុះទៅចាប់មានការខកចិត្តយ៉ាងខ្លាំងដោយគាត់បានលើកឡើងថាបេីនៅអង្គភាព របស់គាត់វិញធ្វើឲ្យជនសង្ស័យរត់រួចប៉ុណ្ណេះប្រហែលជាមេដកគាត់បញ្ឈរជើងបាត់ទៅហើយ។

-ពាក់ព័ន្ធករណីជនសង្ស័យជាថៅកែត្រាក់ទ័ម្នាក់រត់រួចខាងលេី លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់" ព័ត៌មានក្នុងស្រុក"យើងថា គឺពិតជាមានជនសង្ស័យម្នាក់បានរត់គេចខ្លួនមែន ដោយការធ្វេសប្រហែសរបស់មន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្រុកទឹកផុស ។ លោកបានបញ្ជាក់បន្ថែមទៀតថា លោកកំពុងសហការជាមួយនិង អយ្យការដើម្បី តាមចាប់ខ្លួនជនសង្ស័យម្នាក់នោះត្រឡប់មកវិញដើម្បីអនុវត្តទោសបន្ថែម។ ចំណែកជនសង្ស័យ បីនាក់ទៀត ដែលជា(អ្នកក្រ)អ្នកស៊ីឈ្នួលបើកត្រាក់ទ័រឱ្យគេត្រូវបានតុលាការបញ្ជូនទៅដាក់ពន្ធនាគាររួចហេីយនៅម៉ោង១០ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ។
-ជុំវិញករណីដែលជនសង្ស័យម្នាក់ជាម្ចាស់ត្រាក់ទ័រនិងជាថៅកែរត់រួចនោះ ត្រូវបានមហាជនមើលឃើញថាប្រហែលជាការប្រើល្បិចរបស់មន្ត្រីជំនាញគ្រាប់ល្ពៅផ្នែករដ្ឋបាលព្រៃឈើស្រុកទឹកផុស មួយចំនួនបាន រៀបចំផែនការ ក្នុងការដោះលែង ដែលអាចជាថ្នូរនឹងលុយកាក់ទើបរត់រួចស្រួលៗយ៉ាងនេះ។

-ករណីនេះអង្គភាពប្រឆាំងអំពើពុករលួយ និង អាជ្ញាធរខេត្តកំពង់ឆ្នាំង ជាពិសេស,ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋ គួរតែធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរកអ្នកបញ្ជានៅពីក្រោយខ្នង ក្នុងការរំលោភបំពានឈូសឆាយដីរបស់រដ្ឋ និងអ្នកដែលឃុបឃិតធ្វើអោយជនល្មើសរត់រួចដោយងាយៗនោះ។ -សូមបញ្ជាក់ថាកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ
២០១៩កំលាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានសហការជាមួយកំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នគរបាលស្រុកទឹកផុសនិង នគរបាលឃុំជៀប បានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសឈូសឆាយដីព្រៃអត់ច្បាប់នៅចំណុច នៅភូមិកោះកណ្តាល ឃុំជៀប ស្រុកទឹកផុស ។
ក្នុងនោះផងដែរកម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួន មនុស្ស ៤ នាក់ រួមនិងវត្ថុតាងត្រាក់ទ័រកង់កៅស៊ូចំនួន០៣ គ្រឿងដេីម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1378 នាក់
ម្សិលមិញ ​ 1495 នាក់
សប្តាហ៍នេះ​ 8736 នាក់
សរុបទាំងអស់​ 259563 នាក់

ឃាត់ខ្លួនមនុស្សប្រុសស្រី២១នាក់ ដកហូតថ្នាំញៀន២១ កញ្ចប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២

បើកអាជីវកម្មមាស្សា តែភាពពិតប្រព្រិត្តបទល្មើសលួចលុយភ្ញៀវទេសចរណ៍ បរទេសជនជាតិអាហ្គានិស្ថាន តើតម្លៃជាតិនៅកន្លែងណា បើលោកព្រះរាជអាជ្ញារងឈ្មោះ ចែ សុង និងលោកចៅក្រមឯក ប៉ូលីហ្វីល  ដោះលែងអោយនៅក្រៅឃុំ

ប្រជាពលរដ្ឋនៅក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កំពុងតែរិ:គន់អជ្ញាធរឃុំស្រុកយ៉ាងចាស់ដៃតែម្តង

(រថយន្តបុករះម៉ូតូ៣គ្រឿងស្លាប់១នាក់រងរបួសធ្ងន់ ២នាក់ស្រាល១នាក់នៅក្រុងស្វាយរៀង)

ស្ត្រីម្នាក់លើកដៃសំពះសូមអំពាវនាវដល់សម្ដេចទៀ បាញ់ ជួយរកយុត្តិធម៌រឿងលោកវរៈសេនីយ៍ត្រីវនសា វាន ជំនួយការភស្ថុភាវរៈសេនាតូចការពារព្រំដែនលេខ៤០៣លួងលោមឆបោកប្រើហឹង្សានិងបង្ខំរួមភេទមកលើរូបគាត់