​​
​តុលាការខេត្តសៀមរាប បើកសវនាការកាត់ទោសជនជាតិជប៉ុន២នាក់ ដែលប្លន់អ្នកបើករថយន្តតាក់ស៊ី និងត្រូវធ្វើនៅរសៀលនេះ
ដោយ - Tue,10 September 2019 (Time 09:12 AM)

ខេត្តសៀមរាប៖ បើមិនមានអ្វីប្រែប្រួល រឿងក្តីដែលបុរសជនជាតិជប៉ុន២នាក់ ធ្វើសកម្មភាពចាក់សម្លាប់អ្នកបើកតាក់ស៊ីនៅខេត្តសៀមរាប នឹងត្រូវចៅក្រមសាលាដំបូងខេត្តសៀមរាប លើកយកមកជំនុំជម្រះនារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។
នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ។
ជនសង្ស័យទាំង២នាក់មាន ទី០១ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ ,ទី០២ឈ្មោះ NAKA RYUJI ភេទប្រុស អាយុ២៤ឆ្នាំ បានចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត ។ អ្នកទាំងពីរ ត្រូវបានសមត្ថកិច្ចស្រុកពួកចាប់ឃាត់ខ្លួន កាលពីព្រលប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ពោលគឺប៉ុន្មានម៉ោងក្រោយពេលធ្វើសកម្មភាពចាក់សម្លាប់លើជនរងគ្រោះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីងថ្លឹងរថយន្ត ក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
ជនរងគ្រោះក្នុងអំពើនេះ មានឈ្មោះហ៊ឹម ចាន់ មានមុខរបររត់តាក់ស៊ីសៀមរាប ប៉ោយប៉ែត។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យោងតាមចម្លើយសារភាព របស់ជនសង្ស័យបានប្រាប់ថា កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់ ពួកគេបានរកតាក់ស៊ី ជិះទៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងរកឡានតាក់ស៊ីថ្មី ដើម្បីប្លន់យកទៅប្រើប្រាស់។ លុះពេលទៅដល់ ពួកគេក៏បានជួលរថយន្តជនរងគ្រោះ (ម៉ាកហាយឡែនឌ័រពណ៏ស្ករ ស្លាកលេខ ២AB ៥២១៨ ) ដោយពួកគេប្រាប់ថា ចង់ទៅសៀមរាប ហើយត្រូវគ្នាក្នុងតម្លៃ៣០$ ។
ពេលជិះដល់ចំណុចកើត ពួកគេបានប្រាប់តាក់ស៊ីឱ្យឈប់ ហើយ ឈ្មោះ ISHIDA REIMON បានបើកទ្វារចុះ ដើម្បីមើលផ្លូវ ដោយទុកឱ្យបក្ខពួកខ្លួនធ្វើសកម្មភាពអារកប្លន់សម្លាប់យករថយន្ត។ បន្ទាប់ពីធ្វើសកម្មភាពរួច ពួកគេក៏បានបើកទ្វាររថយន្តទម្លាក់ជនរងគ្រោះមកលើផ្លូវ។ ភ្លាមៗជនសង្ស័យទាំងពីរនាក់ក៏បានឡើងរថយន្ត បើកចេញពីកន្លែងកើតហេតុ ។ ប៉ុន្តែបានប្រហែល ៣០០ម៉ែត្រ រថយន្តក៏ជ្រុលទៅបុកគោយន្តកន្ត្រៃដឹកស្រូវ បណ្តាលឲ្យទៅមុខលែងរួច។
យោងតាមសមត្ថកិច្ចស្រុកពួក បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីករណីឃាតកម្មនេះ សមត្ថកិច្ចបានចាត់វិធានការតាមចាប់ជនដៃដល់ បានភ្លាមៗ និងបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តសៀមរាប ដើម្បីចាត់ការបន្ត។
បន្ទាប់ពីបញ្ចប់ការសាកសួរ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងនគរបាលខេត្តសៀមរាប ក៏បានបញ្ជូនអ្នកទាំងពីរមកកាន់សាលាដំបូងខេត្តសៀមរាប ហើយចៅក្រមសាលាដំបូងក៏សម្រេចចេញដីកាឃុំខ្លួននៅរសៀលថ្ងៃដដែល៕មុន្នីរ័ត្នសៀមរាប

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1367 នាក់
ម្សិលមិញ ​ 1495 នាក់
សប្តាហ៍នេះ​ 8725 នាក់
សរុបទាំងអស់​ 259552 នាក់

ឃាត់ខ្លួនមនុស្សប្រុសស្រី២១នាក់ ដកហូតថ្នាំញៀន២១ កញ្ចប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២

បើកអាជីវកម្មមាស្សា តែភាពពិតប្រព្រិត្តបទល្មើសលួចលុយភ្ញៀវទេសចរណ៍ បរទេសជនជាតិអាហ្គានិស្ថាន តើតម្លៃជាតិនៅកន្លែងណា បើលោកព្រះរាជអាជ្ញារងឈ្មោះ ចែ សុង និងលោកចៅក្រមឯក ប៉ូលីហ្វីល  ដោះលែងអោយនៅក្រៅឃុំ

ប្រជាពលរដ្ឋនៅក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កំពុងតែរិ:គន់អជ្ញាធរឃុំស្រុកយ៉ាងចាស់ដៃតែម្តង

(រថយន្តបុករះម៉ូតូ៣គ្រឿងស្លាប់១នាក់រងរបួសធ្ងន់ ២នាក់ស្រាល១នាក់នៅក្រុងស្វាយរៀង)

ស្ត្រីម្នាក់លើកដៃសំពះសូមអំពាវនាវដល់សម្ដេចទៀ បាញ់ ជួយរកយុត្តិធម៌រឿងលោកវរៈសេនីយ៍ត្រីវនសា វាន ជំនួយការភស្ថុភាវរៈសេនាតូចការពារព្រំដែនលេខ៤០៣លួងលោមឆបោកប្រើហឹង្សានិងបង្ខំរួមភេទមកលើរូបគាត់