ដោយ - Mon,09 September 2019 (Time 08:21 PM)
ខេត្តកំពត៖ កម្លាំងនគរបាលខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ក្នុងនោះមានម្នាក់ជានគរបាល ពាក់ព័ន្ធករណីហិង្សាដោយចេតនា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៣និង១៧នាទី នៅចំណុចស្ថានីយតូតាល់ ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំបិល ក្រុង ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ម៉ុន រ៉ាម៉ន ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករចាក់ប្រេងតូតាល់ ត្រូវបានជនសង្ស័យ វាយបណ្តាលអោយពកថ្ងាសខាងឆ្វេង និងពកក្បាលផ្នែកខាងក្រោយមួយកន្លែង។
សមត្ថកិច្ចបានបន្តថាមូលហេតុ ចាក់សាំង50$ អត់អស់ ទារដាក់ប៊ីដុង ប៉ុន្តែអ្នកលក់ថា ក្រុមហ៊ុនអត់មានលក់
ដាក់ប៊ីដុងទេ។ ពួកគេខឹងថាសំដីឈ្លើយ ក៏វ៉ៃតែម្តង។
ជនសង្ស័យដែលសតមត្ថកិច្ចឃាត់ខ្លួនរួមមានៈ
១-ឈ្មោះ សេង សុភត្ត្រា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិទួលរកា សង្កាត់ចក្រអង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ កាន់ សេងហ៊ុយ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅព្រែកតាគង់ សង្កាត់ចង្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៣-ឈ្មោះ សួន តុសិតពិទូរ្យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនគរបាល(ឋានន្តរស័ក្តិ អនុសេនីយ៍ទោ ឋានតួនាទី នាយរងផ្នែករដ្ឋបាល-សរុប នៃក្រសួងមហាផ្ទៃ) នៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី១ ក្រុងតាខ្មៅ ខេត្តកណ្តាល (ជនបង្ក)។
៤-ឈ្មោះ គឹម ចិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងឡាន មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៥-ឈ្មោះថៃ បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងឡាន នៅរាជធានីភ្នំពេញ។
៦-ឈ្មោះ សុទ្ធ ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៧-ឈ្មោះ ឃីម ស្រីតូច ភេទស្រី អាយុ២៦ឆ្នាំ នៅខេត្តកំពង់ចាម។
៨-ឈ្មោះ ហេង ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ នៅរាជធានីភ្នំពេញ។
៩-ឈ្មោះ រ័ត្ន ដាលីន ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិដីឡូ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១០-ឈ្មោះ ហេង សុភើន ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិ ស្វាយឫស្សី ឃុំដូនកែវ ស្រុកតាកែវ ខេត្តតាកែវ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ span>